| ម៉ាថាយ 25:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 បន្ទាប់មក អ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជម្រាបថា: “លោកម្ចាស់! ខ្ញុំប្របាទដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។参见章节 ព្រះគម្ពីរខ្មែរសាកល24 “អ្នកដែលទទួលមួយឋាឡាន់ក៏ចូលមកជិតដែរ ហើយនិយាយថា: ‘លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង ជាអ្នកដែលច្រូតពីកន្លែងដែលលោកមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលលោកមិនបានពង្រាយ។参见章节 Khmer Christian Bible24 ម្នាក់ដែលបានទទួលមួយឋាឡាន់បានចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ខ្ញុំដឹងថា លោកជាមនុស្សតឹងតែង គឺលោកច្រូតពីកន្លែងដែលលោកមិនបានព្រោះ និងប្រមូលពីកន្លែងដែលលោកមិនបានពង្រាយ参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 បន្ទាប់មក អ្នកដែលបានទទួលមួយពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ឯអ្នកដែលបានទទួល១ពាន់ វាក៏ចូលមកជំរាបចៅហ្វាយថា លោកចៅហ្វាយ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់ លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ参见章节 អាល់គីតាប24 បន្ទាប់មកអ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជម្រាបថាៈ “លោកម្ចាស់! ខ្ញុំដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។参见章节 | 
ពួកគេតែងពោលថា “យើងតមអាហារបានប្រយោជន៍អ្វី បើព្រះអង្គមិនទតមើលផងនោះ!។ យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ!”។ យើងប្រាប់ពួកគេឲ្យដឹងវិញថា «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍ អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់ របស់ខ្លួនថែមទៀតផង។