ម៉ាថាយ 17:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 សិស្សទាំងបីបានឃើញលោកម៉ូសេ* និងព្យាការី*អេលីយ៉ាសន្ទនាជាមួយព្រះយេស៊ូ។ 参见章节ព្រះគម្ពីរខ្មែរសាកល3 ពេលនោះ មើល៍! ម៉ូសេ និងអេលីយ៉ាបានលេចមក ហើយកំពុងសន្ទនាជាមួយព្រះយេស៊ូវ។ 参见章节Khmer Christian Bible3 ហើយមើល៍ លោកម៉ូសេ និងលោកអេលីយ៉ាបានលេចមកឲ្យពួកគេឃើញ ទាំងកំពុងនិយាយជាមួយព្រះអង្គផង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 រំពេចនោះ គេឃើញលោកម៉ូសេ និងលោកអេលីយ៉ា លេចមក កំពុងតែសន្ទនាជាមួយព្រះអង្គ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះឃើញលោកម៉ូសេ នឹងលោកអេលីយ៉ា លេចមកឯគេ កំពុងតែទូលនឹងទ្រង់ 参见章节អាល់គីតាប3 សិស្សទាំងបីបានឃើញណាពីម៉ូសា និងណាពី អេលីយ៉េសសន្ទនាជាមួយអ៊ីសា។ 参见章节 |
កាលលោកម៉ូសេ និងព្យាការីអេលីយ៉ា កំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលីយ៉ា»។ លោកពេត្រុសមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។