ម៉ាកុស 5:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 ស្ត្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ 参见章节ព្រះគម្ពីរខ្មែរសាកល33 ស្ត្រីនោះដឹងអ្វីដែលបានកើតឡើងដល់ខ្លួននាង ក៏មកទាំងភ័យញ័រ ហើយក្រាបចុះនៅមុខព្រះអង្គ ទូលការពិតទាំងស្រុងដល់ព្រះអង្គ។ 参见章节Khmer Christian Bible33 ស្ដ្រីនោះបានដឹងពីអ្វីដែលបានកើតឡើងចំពោះនាង ក៏មកទាំងភ័យញ័រ និងក្រាបនៅចំពោះព្រះអង្គ ហើយទូលប្រាប់ការពិតទាំងស្រុង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ប៉ុន្តែ ស្ត្រីនោះដឹងពីហេតុដែលបានកើតឡើងចំពោះនាង នាងក៏ចូលមក ហើយក្រាបចុះនៅចំពោះព្រះអង្គទាំងភ័យញ័រ រួចទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 ឯស្ត្រីនោះនាងដឹងការដែលកើតមកក្នុងខ្លួនហើយ ក៏មកទាំងភ័យញ័រ ទំលាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលតាមត្រង់ទាំងអស់ 参见章节អាល់គីតាប33 ស្ដ្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុដែលកើតដល់ខ្លួននាង។ នាងមកក្រាបដល់ជើងអ៊ីសា ហើយប្រាប់ការពិតទាំងអស់ដល់អ៊ីសា។ 参见章节 |