ម៉ាកុស 14:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 សិស្ស*ទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ 参见章节ព្រះគម្ពីរខ្មែរសាកល16 ដូច្នេះ សិស្សពីរនាក់នោះចេញទៅ ហើយទៅដល់ទីក្រុង នោះក៏ឃើញដូចដែលព្រះយេស៊ូវបានមានបន្ទូលនឹងពួកគេ រួចពួកគេក៏រៀបចំអាហារបុណ្យរំលង។ 参见章节Khmer Christian Bible16 សិស្សទាំងពីរនាក់នោះក៏ចេញទៅ ហើយពេលចូលដល់ក្នុងក្រុង ពួកគេឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះ ពួកគេក៏រៀបចំពិធីបុណ្យរំលង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ដូច្នេះ សិស្សទាំងពីរនាក់នោះក៏ចេញទៅ ពេលទៅដល់ទីក្រុង គេឃើញអ្វីៗដូចព្រះអង្គបានមានព្រះបន្ទូលប្រាប់មែន ហើយគេក៏រៀបចំអាហារបុណ្យរំលង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 សិស្សទ្រង់២នាក់នោះក៏ចេញទៅ ដល់ទីក្រុងហើយ នោះក៏ឃើញដូចជាទ្រង់បានមានបន្ទូល រួចគេរៀបចំធ្វើបុណ្យរំលង។ 参见章节អាល់គីតាប16 សិស្សទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចអ៊ីសាមានប្រសាសន៍ប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យរំលង។ 参见章节 |