ម៉ាកុស 13:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ពេលព្រះយេស៊ូយាងចេញពីព្រះវិហារ*ទៅ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។ 参见章节ព្រះគម្ពីរខ្មែរសាកល1 នៅពេលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារ ម្នាក់ក្នុងពួកសិស្សទូលព្រះអង្គថា៖ “លោកគ្រូ មើល៍! ថ្មទាំងនេះអស្ចារ្យម្ល៉េះ អគារទាំងនេះអស្ចារ្យម្ល៉េះ!”។ 参见章节Khmer Christian Bible1 ពេលព្រះអង្គយាងចេញពីព្រះវិហារមក សិស្សព្រះអង្គម្នាក់បានទូលទៅព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអគារនោះធំអស្ចារ្យណាស់!» 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ពេលព្រះយេស៊ូវយាងចេញពីព្រះវិហារ សិស្សព្រះអង្គម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអាគារទាំងនេះល្អៗណាស់!» 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 កាលកំពុងតែចេញពីព្រះវិហារមក នោះពួកសិស្សទ្រង់ម្នាក់ទូលថា លោកគ្រូ មើលន៏ ថ្ម ហើយនឹងមន្ទីរល្អណាស់ហ្ន៎ 参见章节អាល់គីតាប1 ពេលអ៊ីសាចេញពីម៉ាស្ជិទទៅ មានសិស្សម្នាក់ជម្រាបអ៊ីសាថា៖ «តួន សូមមើលថ្មនុ៎ះស្អាតណាស់! សំណង់ទាំងនេះល្អវិសេសវិសាលបំផុត»។ 参见章节 |