ពួកចៅហ្វាយ 14:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ប្រពន្ធលោកសាំសុនទៅនិយាយជាមួយប្ដី ទាំងយំថា៖ «បងមិនបានស្រឡាញ់ខ្ញុំទេ គឺបងស្អប់ខ្ញុំ! បងបានចោទប្រស្នាដល់ជនជាតិខ្ញុំ ដោយមិនបកស្រាយន័យឲ្យខ្ញុំដឹងសោះ!»។ លោកសាំសុនតបវិញថា៖ «សូម្បីតែឪពុកម្ដាយរបស់បង ក៏បងមិនបានបកស្រាយប្រស្នានេះឲ្យដឹងផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ដូច្នេះ ប្រពន្ធសាំសុនក៏យំនៅមុខប្តី ហើយពោលថា៖ «បងស្អប់ខ្ញុំហើយ បងមិនស្រឡាញ់ខ្ញុំទេ បងបានចោទប្រស្នាដល់ប្រជាជនខ្ញុំ តែបងមិនបានប្រាប់ប្រស្នានោះឲ្យខ្ញុំដឹងសោះ»។ គាត់តបទៅនាងថា៖ «មើល៍ សូម្បីតែឪពុកម្ដាយរបស់បង ក៏បងមិនបានបកស្រាយប្រាប់ផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?» 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ដូច្នេះប្រពន្ធសាំសុនក៏យំនៅមុខប្ដីថា បងស្អប់ដល់ខ្ញុំហើយ មិនស្រឡាញ់ខ្ញុំទេ បងបានចោទប្រស្នា ដល់ពួកកូនចៅសាសន៍ខ្ញុំ តែមិនបានស្រាយប្រាប់ខ្ញុំសោះ គាត់ឆ្លើយទៅនាងថា អញមិនបានស្រាយប្រាប់ដល់ទាំងឪពុកម្តាយអញផង ដូច្នេះតើត្រូវស្រាយប្រាប់ដល់ឯងឬអី 参见章节អាល់គីតាប16 ប្រពន្ធលោកសាំសុនទៅនិយាយជាមួយប្ដីទាំងយំថា៖ «បងមិនបានស្រឡាញ់ខ្ញុំទេ គឺបងស្អប់ខ្ញុំ! បងបានចោទប្រស្នាដល់ជនជាតិខ្ញុំ ដោយមិនបកស្រាយន័យឲ្យខ្ញុំដឹងសោះ!»។ លោកសាំសុនតបវិញថា៖ «សូម្បីតែឪពុកម្តាយរបស់បង ក៏បងមិនបានបកស្រាយប្រស្នានេះឲ្យដឹងផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»។ 参见章节 |