នេហេមា 9:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាង ដ៏សម្បូណ៌សប្បាយ ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ ពួកគេពុំព្រមគោរពបម្រើព្រះអង្គទេ ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់ របស់ខ្លួនដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ទោះជាពេលដែលគេរស់នៅក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យគេមានអស់ទាំងសេចក្ដីល្អក្រៃលែង ហើយនៅក្នុងស្រុកដ៏ធំទូលាយ មានជីជាតិ ដែលព្រះអង្គបានដាក់នៅមុខគេ ក៏គេមិនបានគោរពប្រតិបត្តិដល់ព្រះអង្គ ឬងាកបែរចេញពីអំពើអាក្រក់របស់ខ្លួនដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ពីព្រោះគេមិនបានគោរពប្រតិបត្តិដល់ទ្រង់ នៅក្នុងនគរនៃខ្លួន នៅកណ្តាលអស់ទាំងសេចក្ដីល្អក្រៃលែង ដែលទ្រង់បានប្រោសដល់គេ នៅក្នុងស្រុកធំទូលាយមានជីជាតិ ដែលទ្រង់បានដាក់នៅមុខគេនោះឡើយ គេក៏មិនបានបែរចេញពីអំពើអាក្រក់របស់ខ្លួនដែរ 参见章节អាល់គីតាប35 នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន ទ្រង់ប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាង ដ៏សម្បូណ៌សប្បាយ ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ ពួកគេពុំព្រមគោរពបម្រើទ្រង់ទេ ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់ របស់ខ្លួនដែរ។ 参见章节 |
យេរេមាអើយ ប្រសិនបើពួកគេសួរថា: “ហេតុអ្វីបានជាព្រះអម្ចាស់ ជាព្រះនៃយើង ប្រព្រឹត្តបែបនេះចំពោះយើង?” ចូរឆ្លើយទៅគេវិញថា: “ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះរបស់ជនបរទេស ដែលស្ថិតនៅក្នុងស្រុករបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទៅបម្រើជនបរទេសនៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់អ្នករាល់គ្នា”»។
ពួកគេដណ្ដើមយកក្រុង ដែលមានកំពែងរឹងមាំ និងទឹកដីដែលមានជីជាតិល្អ។ ពួកគេចាប់យកបានផ្ទះ ដែលមានពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ព្រមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងដើមឈើស៊ីផ្លែគ្រប់មុខ យ៉ាងច្រើនបរិបូណ៌។ ពួកគេបរិភោគឆ្អែត មានសាច់មានឈាម ហើយរស់នៅយ៉ាងសប្បាយ ដោយសារព្រះហឫទ័យសប្បុរសដ៏ធំធេង របស់ព្រះអង្គ។
នៅពេលមហន្តរាយ និងទុក្ខវេទនាជាច្រើន កើតមានដល់ពួកគេ បទចម្រៀងនេះធ្វើជាសាក្សីទាស់នឹងពួកគេ សូម្បីតែពូជពង្សរបស់ពួកគេក៏ចេះច្រៀងបទនេះដែរ។ មុនពេលយើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងសន្យាយ៉ាងម៉ឺងម៉ាត់ ថាប្រគល់ឲ្យពួកគេ យើងដឹងជាមុនថា ចិត្តរបស់ពួកគេប្រែប្រួល»។
ខ្ញុំសូមរំឭកពីអំពើដ៏សប្បុរសរបស់ព្រះអម្ចាស់ ខ្ញុំសរសើរតម្កើងព្រះអម្ចាស់ ចំពោះកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ព្រះអង្គប្រទានមកជនជាតិអ៊ីស្រាអែល គឺកិច្ចការដែលព្រះអង្គបានសម្តែងចំពោះពួកគេ ដោយព្រះហឫទ័យមេត្តាករុណាដ៏លើសលុប និងព្រះហឫទ័យសប្បុរសពន់ប្រមាណ។