និក្ខមនំ 37:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 លោកធ្វើអាសនៈសម្រាប់ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកម្ពស់ពីរហត្ថ។ ស្នែងរបស់អាសនៈស្ថិតនៅជាប់នឹងមុមទាំងបួន។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 លោកធ្វើអាសនាគ្រឿងក្រអូបពីឈើនាងនួន មានបណ្តោយមួយហត្ថ ទទឹងមួយហត្ថ រាងបួនជ្រុងស្មើ ហើយកម្ពស់ពីរហត្ថ ក៏មានស្នែងចេញពីអាសនានោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 គាត់ក៏ធ្វើអាសនាគ្រឿងក្រអូប ពីឈើនាងនួនមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ក៏មានស្នែងចេញពីអាសនានោះ 参见章节អាល់គីតាប25 គាត់ធ្វើអាសនៈ សម្រាប់ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកំពស់ពីរហត្ថ។ ស្នែងរបស់អាសនៈ ស្ថិតនៅជាប់នឹងមុមទាំងបួន។ 参见章节 |