និក្ខមនំ 37:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 លោកយកមាសសុទ្ធតែមួយដុំមកដំ ធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះមានឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 លោកយកមាសសុទ្ធឆ្លាក់ធ្វើជើងចង្កៀង គឺធ្វើគល់ ដើម នប់ កន្សោមគ្រាប់ និងផ្កា ទាំងអស់ជាប់ជាមួយគ្នា។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 គាត់ក៏យកមាសសុទ្ធឆ្លាក់ធ្វើជើងចង្កៀង គឺធ្វើគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កា ទាំងអស់ជាប់ជាមួយគ្នា 参见章节អាល់គីតាប17 គាត់យកមាសសុទ្ធតែមួយដុំ មកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះ មានឆ្លាក់ក្បាច់រចនាទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ 参见章节 |
ពួកគេថ្វាយតង្វាយដុតទាំងមូល* និងគ្រឿងក្រអូប ចំពោះព្រះអម្ចាស់ រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏បរិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើងបានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលព្រះអង្គ។