និក្ខមនំ 29:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ចូរក្រវាត់ខ្សែក្រវាត់ឲ្យអើរ៉ុន និងកូនរបស់គាត់ ព្រមទាំងពាក់ឈ្នួតក្បាលឲ្យពួកគេផង។ អ្នកត្រូវតែងតាំងអើរ៉ុន និងកូនប្រុសរបស់គាត់ជាបូជាចារ្យរហូត តាមច្បាប់ដែលនៅស្ថិតស្ថេរជានិច្ច។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ត្រូវយកខ្សែក្រវាត់មកក្រវាត់ឲ្យពួកគេ រួចពាក់ឈ្នួតឲ្យពួកគេផង នោះការងារជាសង្ឃនឹងបានជារបស់ពួកគេ ជាច្បាប់នៅអស់កល្បជានិច្ច។ គឺយ៉ាងនោះឯងអ្នកត្រូវតែងតាំងអើរ៉ុន និងពួកកូនរបស់គាត់ឡើង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ព្រមទាំងយកខ្សែក្រវាត់មកក្រវាត់ឲ្យអើរ៉ុន នឹងកូនលោកផង រួចជួតឈ្នួតឲ្យគេដែរ នោះការងារជាសង្ឃ នឹងបានជារបស់ផងគេ ជាច្បាប់សំរាប់នៅអស់កល្បជានិច្ច គឺយ៉ាងនោះឯងដែលត្រូវតាំងអើរ៉ុន ហើយនឹងពួកកូនលោកឡើង។ 参见章节អាល់គីតាប9 ចូរក្រវាត់ខ្សែក្រវាត់ឲ្យហារូន និងកូនរបស់គាត់ ព្រមទាំងពាក់ឆ្នួតក្បាលឲ្យពួកគេផង។ អ្នកត្រូវតែងតាំងហារូន និងកូនប្រុសរបស់គាត់ជាអ៊ីមុាំរហូត តាមហ៊ូកុំដែលនៅស្ថិតស្ថេរជានិច្ច។ 参见章节 |
អើរ៉ុន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងពន្លាជួបព្រះអម្ចាស់។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងនន ដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាច្បាប់ដែលកូនចៅអ៊ីស្រាអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាមរហូតតទៅ។
ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារិកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្ដល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!