និក្ខមនំ 29:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុន និងកូនរបស់គាត់ ហើយដែលគេបានលើកថ្វាយព្រះអម្ចាស់នោះជាសាច់ដ៏វិសុទ្ធ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ឯសាច់ទ្រូង និងស្មារបស់ចៀមដែលសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុន និងកូនរបស់គាត់ឡើងជាសង្ឃ នោះត្រូវញែកជាបរិសុទ្ធ ដោយយកសាច់ទ្រូងគ្រវីពីម្ខាងទៅម្ខាង ហើយដោយយកស្មាលើកថ្វាយចុះឡើង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ឯទ្រូង នឹងស្មារបស់ចៀម ដែលសំរាប់បុណ្យតាំងអើរ៉ុន នឹងកូនលោកឡើងជាសង្ឃ នោះត្រូវញែកជាបរិសុទ្ធ ដោយយកទ្រូងគ្រវីពីម្ខាងទៅម្ខាង ហើយដោយយកស្មាលើកថ្វាយចុះឡើង 参见章节អាល់គីតាប27 ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងហារូន និងកូនរបស់គាត់ ហើយដែលគេបានលើកជូនអុលឡោះតាអាឡានោះ ជាសាច់ហាឡាល់។ 参见章节 |
អ្នកដាំបាយក៏ទៅយកសាច់ភ្លៅដ៏ល្អបំផុត មកដាក់នៅមុខលោកសូល។ លោកសាំយូអែលមានប្រសាសន៍ថា៖ «នេះជាចំណែកដែលយើងបានបម្រុងទុកជូនលោក សូមអញ្ជើញពិសាសាច់ដែលគេដាក់នៅមុខលោកចុះ ដ្បិតខ្ញុំឲ្យគេទុកសាច់ជូនលោកបរិភោគ រួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ សម្រាប់ឱកាសនេះ»។ ថ្ងៃនោះ លោកសូលបរិភោគជាមួយលោកសាំយូអែល។