នាងអេសធើរ 7:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះនាងអេសធើរទូលព្រះរាជាថា៖ «បពិត្រព្រះរាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នោះសូមទ្រង់មេត្តាទុកជីវិតឲ្យខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតឲ្យប្រជាជនរបស់ខ្ញុំម្ចាស់ តាមសំណូមពរនេះផង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពេលនោះ ព្រះនាងអេសធើរ ជាអគ្គមហេសីទូលឆ្លើយថា៖ «បពិត្រព្រះករុណា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសំណូមរបស់ខ្ញុំម្ចាស់ ព្រមទាំងសាសន៍របស់ខ្ញុំម្ចាស់ តាមបំណងរបស់ខ្ញុំម្ចាស់ផង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះអេសធើរ ជាអគ្គមហេសី ទូលឆ្លើយថា បពិត្រព្រះករុណា បើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យ នោះសូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសេចក្ដីសំណូម ព្រមទាំងសាសន៍ខ្ញុំម្ចាស់ផង តាមសេចក្ដីបំណងរបស់ខ្ញុំម្ចាស់ 参见章节អាល់គីតាប3 នាងអេសធើរជម្រាបស្តេចថា៖ «សូមជម្រាបស្តេច ប្រសិនបើខ្ញុំពេញចិត្តស្តេចមែន ហើយប្រសិនបើស្តេចពេញចិត្ត នោះសូមមេត្តាទុកជីវិតឲ្យខ្ញុំ ព្រមទាំងទុកជីវិតឲ្យប្រជាជនរបស់ខ្ញុំ តាមសំណូមពរនេះផង 参见章节 |
លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្ដីអំពីការប្រល័យពូជសាសន៍យូដាឲ្យលោកហាថាក់ ដើម្បីគាត់យកទៅថ្វាយព្រះនាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះថ្វាយព្រះនាងផង។ លោកក៏បានសូមឲ្យព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការប្រណីសន្ដោស និងទូលអង្វរព្រះរាជា សម្រាប់ជាតិសាសន៍របស់ព្រះនាង។
ព្រះនាងមានរាជសវនីយ៍ថា៖ «ប្រសិនបើព្រះករុណាយល់ឃើញថា ជាការល្អ និងគួរគប្បី ហើយប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ និងរីករាយចំពោះខ្ញុំម្ចាស់មែន សូមបញ្ជាឲ្យគេសរសេរលិខិតមួយ ដើម្បីប្រកាសទុកជាមោឃៈ នូវលិខិតដែលលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់បានចងក្រង ក្នុងគោលបំណងប្រល័យពូជសាសន៍យូដា ឲ្យអស់ពីអាណាខេត្តទាំងប៉ុន្មានរបស់ព្រះករុណា។