នាងអេសធើរ 3:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពួកគេតែងតែសួរលោកបែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ លោកមិនស្ដាប់ពួកគេឡើយ។ លោកបានប្រាប់ពួកគេថា លោកជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 កាលគេសួរគាត់ពីមួយទៅមួយថ្ងៃ ហើយគាត់មិនព្រមស្តាប់គេ គេក៏ប្រាប់ហាម៉ាន ដើម្បីចង់ដឹងថា តើម៉ាដេកាយប្រកាន់តាមពាក្យរបស់គាត់បាន ឬមិនបាន ដ្បិតគាត់បានប្រាប់ឲ្យគេថាគាត់ជាសាសន៍យូដា។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 រួចកាលគេបានរំឭកដល់គាត់រាល់តែថ្ងៃ តែគាត់មិនព្រមស្តាប់តាម នោះគេក៏ជំរាបដល់ហាម៉ាន ដើម្បីនឹងលមើលបើសេចក្ដីដែលម៉ាដេកាយប្រព្រឹត្តដូច្នោះ នឹងបាន ឬមិនបានពីព្រោះគាត់បានប្រាប់ឲ្យគេដឹងហើយ ថាគាត់ជាសាសន៍យូដា 参见章节អាល់គីតាប4 ពួកគេតែងតែសួរគាត់បែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ គាត់មិនស្ដាប់ពួកគេឡើយ។ គាត់បានប្រាប់ពួកគេថា គាត់ជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។ 参见章节 |