នាងអេសធើរ 1:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 អ្នកទាំងនោះមាន: លោកកើសេណា លោកសេថារ លោកអ័ឌម៉ាថា លោកតើស៊ីស លោកម៉េរ៉េស លោកម៉ាសេណា លោកមមូកាន ជាមេដឹកនាំទាំងប្រាំពីររូបរបស់ជនជាតិមេឌី និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្ដេច ហើយមានមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងរាជាណាចក្រ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ហើយអ្នកដែលនៅជិតដិតនឹងស្ដេចមាន កើសេណា សេថារ អ័ឌម៉ាថា តើស៊ី មេរេស ម៉ាសេណា និងមមូកាន ជាមន្ត្រីទាំងប្រាំពីររូបរបស់សាសន៍ពើស៊ី និងសាសន៍មេឌី ដែលជាអ្នកជំនិតរបស់ស្តេច ហើយជាអ្នកលេខមួយក្នុងនគរ)។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 រីឯបន្ទាប់នឹងទ្រង់ មានកើសេណា សេថារ អ័ឌម៉ាថា តើស៊ីស មេរេស ម៉ាសេណា នឹងមមូកាន ជានាយកនៃសាសន៍ពើស៊ី នឹងសាសន៍មេឌី ទាំង៧នាក់ដែលធ្លាប់នៅចំពោះស្តេច ហើយជាអ្នកលេខ១ក្នុងនគរ 参见章节អាល់គីតាប14 អ្នកទាំងនោះមាន: លោកកើសេណា លោកសេថារ លោកអ័ឌម៉ាថា លោកតើស៊ីស លោកម៉េរ៉េស លោកម៉ាសេណា លោកមមូកាន ជាមេដឹកនាំទាំងប្រាំពីរនាក់របស់ជនជាតិមេឌី និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្ដេច ហើយមានមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងរាជាណាចក្រ។ 参见章节 |