ទំនុកតម្កើង 86:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គអត់ធ្មត់ ហើយពោរពេញទៅដោយ មេត្តាករុណាដ៏ស្មោះស្ម័គ្រ។ 参见章节ព្រះគម្ពីរខ្មែរសាកល15 ប៉ុន្តែព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាព្រះដ៏មានសេចក្ដីមេត្តាករុណា និងមានព្រះគុណ ក៏យឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ដ៏លើសលប់! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ជាបរិបូរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 តែឱព្រះអម្ចាស់អើយ ទ្រង់ជាព្រះដ៏ប្រកបដោយមេត្តា ករុណា នឹងអាណិតអាសូរ ក៏ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីពិតត្រង់ជាបរិបូរ 参见章节អាល់គីតាប15 អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយចិត្តអាណិតអាសូរ ទ្រង់តែងតែប្រណីសន្ដោស ទ្រង់អត់ធ្មត់ ហើយពោរពេញទៅដោយ មេត្តាករុណាដ៏ស្មោះស្ម័គ្រ។ 参见章节 |
ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់ ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ដើម្បីជួយពួកគេ។ ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរ ពួកគេបានតែងតាំងមេដឹកនាំម្នាក់ ចង់វិលទៅរកទាសភាពវិញ។ ប៉ុន្តែ ព្រះអង្គជាព្រះដែលតែងតែអត់ទោស ព្រះអង្គប្រកបដោយព្រះហឫទ័យ អាណិតអាសូរ និងប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ និងពោរពេញដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
លោកទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចទូលបង្គំបានសង្ស័យ តាំងពីទូលបង្គំនៅស្រុករបស់ទូលបង្គំម៉្លេះ។ ហេតុនេះហើយបានជាទូលបង្គំរត់គេចទៅស្រុកតើស៊ីស ព្រោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គជាព្រះប្រកបទៅដោយព្រះហឫទ័យប្រណីសន្ដោស ព្រះអង្គតែងតែអាណិតអាសូរ មិនឆាប់ខ្ញាល់ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ហើយតែងតែប្រែព្រះហឫទ័យ មិនព្រមធ្វើទោសគេទេ។