ទំនុកតម្កើង 50:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 អ្នកបានប្រព្រឹត្តអំពើទាំងនេះ តើឲ្យយើងនៅស្ងៀមម្ដេចកើត? អ្នកស្មានថាយើងដូចអ្នកដែរឬ? ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ ឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។ 参见章节ព្រះគម្ពីរខ្មែរសាកល21 អ្នកបានប្រព្រឹត្តការទាំងនេះ ប៉ុន្តែយើងបានរក្សាភាពស្ងៀមស្ងាត់ អ្នកបានគិតថាយើងដូចតែអ្នកប៉ុណ្ណោះ ប៉ុន្តែយើងនឹងស្ដីបន្ទោសអ្នក ព្រមទាំងលាតត្រដាងការទាំងនេះនៅចំពោះភ្នែករបស់អ្នក។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 អ្នកបានប្រព្រឹត្តអំពើទាំងនេះ តែយើងបាននៅស្ញៀម អ្នកស្មានថា យើងក៏ដូចតែអ្នកដែរ តែឥឡូវនេះ យើងបន្ទោសអ្នក ហើយយករឿងនេះមកដាក់នៅចំពោះមុខអ្នក។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 អំពើនោះឯងបានធ្វើហើយ តែអញបាននៅស្ងៀមវិញ ឯងបានគិតស្មានថា អញដូចឯងតែប៉ុណ្ណោះ អញនឹងបន្ទោស ដោយរៀបរាប់អំពើឯង នៅចំពោះមុខ 参见章节អាល់គីតាប21 អ្នកបានប្រព្រឹត្តអំពើទាំងនេះ តើឲ្យយើងនៅស្ងៀមម្ដេចកើត? អ្នកស្មានថាយើងដូចអ្នកដែរឬ? ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ ឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។ 参见章节 |
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។