ទំនុកតម្កើង 148:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រមទាំងខ្យល់ព្យុះ ដែលតែងតែធ្វើតាមបញ្ជារបស់ព្រះអង្គ 参见章节ព្រះគម្ពីរខ្មែរសាកល8 ភ្លើង និងដុំទឹកកកអើយ ព្រិល និងអ័ព្ទអើយ ខ្យល់ព្យុះដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គអើយ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ភ្លើង និងព្រឹល ហិមៈ និងចំហាយទឹក ខ្យល់ព្យុះដែលសម្រេចតាម ព្រះបន្ទូលរបស់ព្រះអង្គ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 អស់ទាំងភ្លើង នឹងព្រិល ហិមៈ នឹងចំហាយទឹក ទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់ 参见章节អាល់គីតាប8 ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រមទាំងខ្យល់ព្យុះ ដែលតែងតែធ្វើតាមបញ្ជារបស់ទ្រង់ 参见章节 |
ពេលជនជាតិអាម៉ូរីបាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ ព្រះអម្ចាស់បានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹលមានចំនួនច្រើនជាងអ្នកដែលស្លាប់ ដោយមុខដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។