ទំនុកតម្កើង 126:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ ទាំងយំសោក អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ 参见章节ព្រះគម្ពីរខ្មែរសាកល6 អ្នកដែលយកគ្រាប់ពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ អ្នកនោះប្រាកដជាត្រឡប់មកវិញដោយសម្រែកហ៊ោសប្បាយ ទាំងយកកណ្ដាប់ស្រូវរបស់ខ្លួនមកផង៕ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ឯអ្នកដែលកណ្តៀតពូជ សំរាប់សាបព្រោះ ចេញទៅទាំងយំ នោះប្រាកដជានឹងចូលមកវិញដោយអំណរ ព្រមទាំងយកកណ្តាប់មកផង។ 参见章节អាល់គីតាប6 អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ ទាំងយំសោក អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ 参见章节 |
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសម្តែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត ជាសួនឧទ្យានរបស់ព្រះអម្ចាស់ ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។