ជនគណនា 4:49 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥49 លោកម៉ូសេបង្គាប់ឲ្យគេជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់ ដោយបញ្ជាក់ឲ្យម្នាក់ៗស្គាល់ភារកិច្ច និងសម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦49 លោកម៉ូសេបានតែងតាំងគេ តាមការបង្គាប់របស់ព្រះយេហូវ៉ា គឺឲ្យគេមានភារកិច្ច ឬការងារលីសែងរៀងៗខ្លួន ហើយគឺយ៉ាងនេះឯងដែលលោកម៉ូសេបានរាប់ពួកគេ ដូចព្រះយេហូវ៉ាបានបង្គាប់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤49 ម៉ូសេបានរាប់គេតាមបង្គាប់ព្រះយេហូវ៉ា គ្រប់គ្នាតាមក្រសួងការ តាមបន្ទុករបស់ខ្លួន គឺយ៉ាងនោះហើយដែលលោកបានរាប់គេ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មក។ 参见章节អាល់គីតាប49 ម៉ូសាបង្គាប់ឲ្យគេជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជារបស់អុលឡោះតាអាឡា ដោយបញ្ជាក់ឲ្យម្នាក់ៗស្គាល់ភារកិច្ច និងសម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 参见章节 |
នៅពេលលើកជំរំ កាលអើរ៉ុន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ហើយ កូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងពន្លាជួបព្រះអម្ចាស់។