ជនគណនា 21:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអើរ ហើយធ្វើជាព្រំប្រទល់របស់ស្រុកម៉ូអាប់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ព្រមទាំងជម្រាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយនៅជាប់នឹងព្រំប្រទល់ស្រុកម៉ូអាប់»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 គឺនៅជំរាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយក៏ជាប់នឹងព្រំស្រុកម៉ូអាប់» 参见章节អាល់គីតាប15 ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអើរ ហើយធ្វើជាព្រំប្រទល់របស់ស្រុកម៉ូអាប់។ 参见章节 |
កូនចៅលោកអេសាវដែលរស់នៅស្រុកសៀរ បានអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេ ហើយជនជាតិម៉ូអាប់ដែលរស់នៅក្រុងអើរ ក៏បានអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេដែរ។ ហេតុនេះ សូមព្រះករុណាមេត្តាអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណា រហូតដល់យើងខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ប្រទានឲ្យយើងខ្ញុំនោះផង”។