ចោទិយកថា 21:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ពេលនោះ ពួកបូជាចារ្យ*ពីកុលសម្ព័ន្ធ*លេវីនាំគ្នាចូលមក - ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសពួកបូជាចារ្យឲ្យនៅបម្រើព្រះអង្គ និងឲ្យពរប្រជាជន ក្នុងព្រះនាមព្រះអង្គ។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកបូជាចារ្យមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 បន្ទាប់មក ពួកសង្ឃ ជាកូនចៅលេវី ត្រូវចូលទៅជិត ដ្បិតគឺអ្នកទាំងនោះហើយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានជ្រើសរើសឲ្យបម្រើព្រះអង្គ និងឲ្យពរក្នុងព្រះនាមព្រះយេហូវ៉ា ហើយគ្រប់ទាំងការទាស់ទែងគ្នា និងការវាយតប់គ្នាទាំងប៉ុន្មាន នោះស្រេចនឹងអ្នកទាំងនោះអារកាត់ចុះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 រួចពួកលេវីដ៏ជាសង្ឃត្រូវចូលទៅជិត ដ្បិតគឺអ្នកទាំងនោះហើយ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសសំរាប់នឹងបំរើទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមព្រះយេហូវ៉ា ហើយគ្រប់ទាំងការទាស់ទែងគ្នា នឹងរបួសទាំងប៉ុន្មាន នោះស្រេចនៅអ្នកទាំងនោះកាត់ឲ្យចុះ 参见章节អាល់គីតាប5 ពេលនោះ ពួកអ៊ីមុាំពីកុលសម្ព័ន្ធលេវី នាំគ្នាចូលមក–អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសពួកអ៊ីមុាំឲ្យនៅបម្រើទ្រង់ និងឲ្យពរប្រជាជនក្នុងនាមទ្រង់។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកអ៊ីមុាំមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។ 参见章节 |
បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូង ដែលនៅទល់មុខនឹងធ្លាធំ ជាបន្ទប់ដ៏សក្ការៈ ជាកន្លែងដែលពួកបូជាចារ្យចូលទៅថ្វាយបង្គំព្រះអម្ចាស់ ពួកគេបរិភោគអាហារដ៏សក្ការៈបំផុត។ ក្នុងបន្ទប់ទាំងនោះ មានដាក់ឧបករណ៍ដ៏សក្ការៈ តង្វាយផ្សេងៗ សត្វសម្រាប់ថ្វាយជាយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងសក្ការៈ។
ពេលណាជនរួមជាតិរបស់អស់លោក ដែលរស់នៅតាមក្រុងនានា យករឿងរ៉ាវទាក់ទងទៅនឹងឃាតកម្ម ឬជម្លោះស្ដីអំពីក្រឹត្យវិន័យ ច្បាប់ បទបញ្ជា និងវិន័យៗផ្សេងៗ មកសុំឲ្យអស់លោកកាត់ក្ដី ក្នុងគ្រប់ករណី អស់លោកត្រូវក្រើនរំឭកពួកគេឲ្យដឹងខ្លួន ដើម្បីកុំឲ្យពួកគេប្រព្រឹត្តខុសចំពោះព្រះអម្ចាស់ ហើយកុំឲ្យព្រះអង្គទ្រង់ព្រះពិរោធចំពោះអស់លោក និងជនរួមជាតិរបស់អស់លោក។ អស់លោកត្រូវតែប្រព្រឹត្តបែបនេះ ដើម្បីកុំឲ្យមានកំហុស។