ចោទិយកថា 12:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ក៏ប៉ុន្តែ នៅគ្រប់ទីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរឲ្យអ្នកទៅរស់នៅ អ្នកអាចសម្លាប់សត្វបរិភោគ តាមចិត្តប៉ងប្រាថ្នា។ មនុស្សមិនបរិសុទ្ធ និងមនុស្សបរិសុទ្ធអាចបរិភោគសាច់នេះ ដូចជាបរិភោគសាច់ក្ដាន់ ឬសាច់ឈ្លូសដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ប៉ុន្តែ អ្នកអាចនឹងសម្លាប់ ហើយបរិភោគសាច់នៅក្នុងក្រុងណាមួយរបស់អ្នក បានតាមតែចិត្តអ្នកប៉ងប្រាថ្នា តាមដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរអ្នក។ អ្នកមិនស្អាត និងអ្នកស្អាត អាចបរិភោគបានទាំងអស់គ្នា ដូចជាបរិភោគសាច់ឈ្លូស និងសាច់ក្ដាន់ដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ប៉ុន្តែឯងមានច្បាប់នឹងសំឡាប់ ហើយបរិភោគសាច់ នៅគ្រប់ទីក្រុងរបស់ឯងបាន តាមបំណងចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានពរឲ្យ ទោះទាំងអ្នកដែលមិនស្អាត នឹងអ្នកដែលស្អាត ក៏បរិភោគបានទាំងអស់ ដូចជាបរិភោគសាច់ឈ្លូស នឹងប្រើសដែរ 参见章节អាល់គីតាប15 ក៏ប៉ុន្តែ នៅគ្រប់ទីកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានពរឲ្យអ្នកទៅរស់នៅ អ្នកអាចសម្លាប់សត្វបរិភោគបាន តាមចិត្តប៉ងប្រាថ្នា។ មនុស្សមិនបរិសុទ្ធ និងមនុស្សបរិសុទ្ធអាចបរិភោគសាច់នេះបាន ដូចជាបរិភោគសាច់ក្តាន់ ឬសាច់ឈ្លូសដែរ។ 参见章节 |