កិច្ចការ 4:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 កាលក្រុមប្រឹក្សាជាន់ខ្ពស់*ឃើញលោកពេត្រុស និងលោកយ៉ូហាន មានចិត្តអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថាលោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថាលោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។ 参见章节ព្រះគម្ពីរខ្មែរសាកល13 នៅពេលពួកគេឃើញភាពក្លាហានរបស់ពេត្រុស និងយ៉ូហាន ទាំងយល់ឃើញថាអ្នកទាំងពីរជាមនុស្សសាមញ្ញ និងមិនបានរៀនសូត្រ ពួកគេក៏ភ្ញាក់ផ្អើល ហើយមើលស្គាល់ថាអ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ 参见章节Khmer Christian Bible13 ដូច្នេះពេលពួកគេសង្កេតឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយក្រោយពីបានយល់ថា គាត់ទាំងពីរជាមនុស្សមិនបានរៀនសូត្រ និងមិនសូវចេះដឹង ពួកគេក៏ស្ញប់ស្ញែង ហើយទទួលស្គាល់ថា គាត់ទាំងពីរនេះធ្លាប់នៅជាមួយព្រះយេស៊ូ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 កាលអស់លោកទាំងនោះ ឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយដឹងច្បាស់ថា អ្នកទាំងពីរជាមនុស្សមិនដែលបានរៀនសូត្រ និងជាមនុស្សសាមញ្ញ អស់លោកទាំងនោះក៏មានសេចក្ដីអស្ចារ្យ ហើយទទួលស្គាល់ថា អ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 កាលបានឃើញថា ពេត្រុស នឹងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ 参见章节អាល់គីតាប13 កាលក្រុមប្រឹក្សាជាន់ខ្ពស ឃើញពេត្រុស និងយ៉ូហាន មានចិត្ដអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថា អ្នកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា អ្នកទាំងពីរធ្លាប់នៅជាមួយអ៊ីសា។ 参见章节 |