កិច្ចការ 22:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ដូច្នេះ តើបងនៅបង្អែបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក* ហើយអង្វររកព្រះនាមព្រះអង្គទៅ ដើម្បីព្រះអង្គលាងបាប*ឲ្យ”។ 参见章节ព្រះគម្ពីរខ្មែរសាកល16 ឥឡូវនេះ តើអ្នកបង្អែបង្អង់អីទៀត? ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយលាងសម្អាតបាបរបស់អ្នក ដោយហៅរកព្រះនាមរបស់ព្រះអង្គទៅ!’។ 参见章节Khmer Christian Bible16 ដូច្នេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក ព្រមទាំងអំពាវនាវរកព្រះនាមរបស់ព្រះអង្គ ដើម្បីលុបលាងបាបរបស់បងចុះ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ឥឡូវនេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអំពាវនាវរកព្រះនាមព្រះអម្ចាស់ ដើម្បីលាងបាបរបស់បងទៅ!"។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើង ទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ 参见章节អាល់គីតាប16 ដូច្នេះ តើបងនៅបង្អែរបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអង្វររកនាមអ៊ីសាទៅ ដើម្បីលាងបាប។ 参见章节 |
នេះជានិមិត្តរូបនៃពិធីជ្រមុជទឹក*ដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រិស្តមានព្រះជន្មរស់ឡើងវិញ
សូមជម្រាបមកក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធ* ព្រមទាំងប្រោសប្រទានឲ្យបានវិសុទ្ធ ក្នុងអង្គព្រះគ្រិស្តយេស៊ូ រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកព្រះនាមព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
«ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ ចូរប្រមែប្រមូលគ្នាមក ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ ហើយសម្ងំចាំស្លាប់នៅទីនោះ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង ធ្វើឲ្យយើងវិនាស ព្រះអង្គឲ្យយើងផឹកទឹកដែលមានពិសពុល ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង ព្រះហឫទ័យរបស់ព្រះអង្គ។