| កិច្ចការ 18:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្ដាប់អ្នករាល់គ្នាមិនខាន។参见章节 ព្រះគម្ពីរខ្មែរសាកល14 នៅពេលប៉ូលរៀបនឹងបើកមាត់និយាយ កាលីយ៉ូមានប្រសាសន៍នឹងពួកយូដាថា៖ “ឱ ពួកជនជាតិយូដាអើយ! ប្រសិនបើជាបទល្មើស ឬបទឧក្រិដ្ឋដ៏សាហាវណាមួយមែននោះ ខ្ញុំក៏អាចនឹងគាំទ្រអ្នករាល់គ្នាដោយសមហេតុផល参见章节 Khmer Christian Bible14 ប៉ុន្ដែ ពេលលោកប៉ូលបម្រុងនិយាយ លោកកាលីយ៉ូបាននិយាយទៅជនជាតិយូដាថា៖ «ឱជនជាតិយូដាអើយ! បើបញ្ហានេះជាបទល្មើស ឬបទឧក្រិដ្ឋ នោះសមឲ្យខ្ញុំស្ដាប់អ្នករាល់គ្នា参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ប៉ុន្ដែ កាលលោកប៉ុលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ពួកសាសន៍យូដាថា៖ «ពួកសាសន៍យូដាអើយ ប្រសិនបើជាបទល្មើស ឬបទឧក្រិដ្ឋណាមួយ ខ្ញុំសមនឹងទទួលស្តាប់អ្នករាល់គ្នា参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តែកាលប៉ុលរៀបនឹងបើកមាត់ដោះសាខ្លួន នោះលោកកាលីយ៉ូនិយាយទៅពួកសាសន៍យូដាថា នែ ពួកសាសន៍យូដាអើយ បើសិនណាជាមានការទុច្ចរិតណា ឬទោសកំណាចអ្វីដទៃ នោះតាមទំនងខ្ញុំត្រូវតែទទួលស្តាប់អ្នករាល់គ្នា参见章节 អាល់គីតាប14 ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្ដស្ដាប់អ្នករាល់គ្នាមិនខាន។参见章节 | 
ព្រោះថាពេលមាននរណាម្នាក់មកប្រកាសអំពីព្រះយេស៊ូណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីព្រះវិញ្ញាណដែលបងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អ*ណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់ឱនឲ្យគេយ៉ាងស្រួលៗ។
ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ថ្វាយព្រះមហាក្សត្រាធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបព្រះករុណាផ្ទាល់។ ដូច្នេះ នៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។