កិច្ចការ 15:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកពន្លារបស់ដាវីឌ ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទី ឡើងវិញ 参见章节ព្រះគម្ពីរខ្មែរសាកល16 ‘បន្ទាប់ពីការទាំងនេះ យើងនឹងត្រឡប់មក ហើយសង់លំនៅ របស់ដាវីឌ ដែលរលំនោះឡើងវិញ; យើងនឹងសង់កន្លែងដែលបាក់បែកឡើងវិញ ហើយតាំងលំនៅនោះឡើងវិញដែរ 参见章节Khmer Christian Bible16 ក្រោយហេតុការណ៍ទាំងនេះ យើងនឹងត្រលប់មកវិញ ហើយសង់រោងរបស់ស្ដេចដាវីឌដែលបានរលំនោះឡើងវិញ។ យើងនឹងសង់អ្វីៗដែលខូចខាតនៅក្នុងនោះ ហើយលើករោងនោះឡើងវិញ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 "ក្រោយការនោះមក យើងនឹងត្រឡប់មកវិញ ហើយយើងនឹងសង់លំនៅរបស់ដាវីឌដែលរលំនោះឡើងវិញ យើងនឹងសង់កន្លែងខូចបង់ ហើយយើងនឹងតាំងឡើងវិញ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 «ក្រោយនោះ អញនឹងត្រឡប់មក លើកទីលំនៅរបស់ហ្លួងដាវីឌ ដែលរលំនោះឡើង អញនឹងសង់ត្រង់កន្លែងបាក់បែក ហើយដំឡើងឲ្យត្រង់ឡើងវិញ 参见章节អាល់គីតាប16 លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកជំរំរបស់ទត ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទីឡើងវិញ 参见章节 |
ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្ដេចពុំព្រមស្ដាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ទូលស្ដេចថា៖ «ពួកយើងគ្មានជាប់ជំពាក់អ្វីនឹង ព្រះបាទដាវីឌទេ! ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ កូនរបស់លោកអ៊ីសាយដែរ! ប្រជាជនអ៊ីស្រាអែលអើយ ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ។ រាជវង្សរបស់ព្រះបាទដាវីឌអើយ ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។ ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់ លំនៅរបស់ខ្លួនវិញ។