កិច្ចការ 11:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 កាលបានជួបហើយ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីរបានរស់នៅជាមួយក្រុមជំនុំ អស់រយៈពេលមួយឆ្នាំ ហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសិស្ស* ជាលើកទីមួយថា «គ្រិស្តបរិស័ទ» ។ 参见章节ព្រះគម្ពីរខ្មែរសាកល26 ហើយនៅពេលរកឃើញ គាត់ក៏នាំសូលមកអាន់ទីយ៉ូក។ ដូច្នេះ អ្នកទាំងពីរក៏ជួបជុំជាមួយក្រុមជំនុំ ហើយបង្រៀនហ្វូងមនុស្សមួយក្រុមធំ ក្នុងរយៈពេលពេញមួយឆ្នាំ។ នៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា “គ្រីស្ទាន” ជាលើកដំបូង។ 参见章节Khmer Christian Bible26 ពេលឃើញលោកសុលហើយ គាត់ក៏នាំមកក្រុងអាន់ទីយ៉ូក ហើយអ្នកទាំងពីរបានជួបជុំជាមួយក្រុមជំនុំពេញមួយឆ្នាំ និងបានបង្រៀនដល់មនុស្សជាច្រើន។ នៅក្នុងក្រុងអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សជាលើកដំបូងថា គ្រិស្ដបរិស័ទ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 កាលបានជួបហើយ លោកក៏នាំមកក្រុងអាន់ទីយ៉ូក។ អ្នកទាំងពីបានជួបជាមួយក្រុមជំនុំ ហើយបង្រៀនមនុស្សជាច្រើន អស់រយៈពេលពេញមួយឆ្នាំ។ នៅក្រុងអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សជាលើកដំបូងថា «គ្រីស្ទបរិស័ទ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 កាលបានឃើញហើយ នោះក៏នាំគាត់មកឯអាន់ទីយ៉ូកវិញ រួចអ្នកទាំង២នោះ បានប្រជុំគ្នានឹងពួកជំនុំ ព្រមទាំងបង្រៀនដល់មនុស្សសន្ធឹកណាស់ ក្នុងរវាង១ឆ្នាំ គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង។ 参见章节អាល់គីតាប26 កាលបានជួបហើយ គាត់ក៏នាំសូលមកក្រុងអន់ទីយ៉ូក។ អ្នកទាំងពីរបានរស់នៅជាមួយក្រុមជំអះ អស់រយៈពេលមួយឆ្នាំហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសិស្ស ជាលើកទីមួយថា «អូមាត់អ៊ីសា»។ 参见章节 |
ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ព្រះអង្គគង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រិស្ត*ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។
បន្ទាប់មក ដោយលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ ពួកបងប្អូនក៏នាំគ្នាលើកទឹកចិត្តគាត់ឲ្យទៅ ថែមទាំងសរសេរសំបុត្រទៅជម្រាបពួកសិស្ស*នៅស្រុកនោះ ឲ្យទទួលគាត់ដោយរាក់ទាក់ផង។ លុះទៅដល់ គាត់បានខ្នះខ្នែងជួយអស់អ្នកនៅទីនោះដែលបានទទួលជឿ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់។