២ សាំយូអែល 13:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដូច្នេះអាំណូនក៏ដេកទៅ ហើយក្លែងធ្វើជាប្រឈួន លុះកាលស្តេចបានយាងមកសួរ នោះអាំណូនទូលថា សូមបិតាអនុញ្ញាត ឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំ២នៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានទទួលពីដៃនាងមកបរិភោគ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដូច្នេះ អាំណូនក៏ដេក ហើយក្លែងធ្វើជាឈឺ ពេលស្តេចបានយាងមកសួរ អាំណូនទូលថា៖ «សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំពីរនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានបរិភោគពីដៃនាង»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 សម្ដេចអាំណូនក៏ទៅផ្ទំ ហើយធ្វើពុតជាឈឺ។ ពេលព្រះរាជាយាងមកសួរសុខទុក្ខ សម្ដេចទូលថា៖ «សូមបិតាមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីទូលបង្គំ មកធ្វើនំពីរ នៅមុខទូលបង្គំ រួចហើយនាងលើកនំនោះមកឲ្យទូលបង្គំដោយផ្ទាល់ដៃ ទើបទូលបង្គំទទួលទាន»។ 参见章节អាល់គីតាប6 សម្តេចអាំណូនក៏ទៅដេក ហើយធ្វើពុតជាឈឺ។ ពេលស្តេចមកសួរសុខទុក្ខ សម្តេចនិយាយថា៖ «សូមឪពុកមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីខ្ញុំមកធ្វើនំពីរនៅមុខខ្ញុំ រួចហើយនាងលើកនំនោះ មកឲ្យខ្ញុំដោយផ្ទាល់ដៃ ទើបខ្ញុំទទួលទាន»។ 参见章节 |