| ២ សាំយូអែល 1:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 សូលនឹងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ស្ដេចសូល និងយ៉ូណាថានគួរឲ្យស្រឡាញ់ និងគួររាប់អានណាស់កាលនៅរស់ ហើយពេលទ្រង់សុគតទៅក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាមនុស្សគួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់ គឺរស់ជាមួយគ្នា ហើយពេលសោយទិវង្គត ក៏សោយទិវង្គតជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី ហើយខ្លាំងដូចសត្វសិង្ហ។参见章节 អាល់គីតាប23 ស្តេចសូល និងសម្តេចយ៉ូណាថាន ជាមនុស្សគួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់ គឺរស់ជាមួយគ្នា ហើយពេលស្លាប់ ក៏ស្លាប់ជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី ហើយខ្លាំងដូចសត្វសិង្ហ។参见章节 | 
ក្នុងថ្ងៃទី៧មុនដែលថ្ងៃលិច នោះពួកមនុស្សទាំងប៉ុន្មាននៅក្នុងក្រុង ក៏ឆ្លើយតបមកគាត់ថា តើមានអ្វីដែលផ្អែមជាងទឹកឃ្មុំ ហើយតើមានអ្វីដែលខ្លាំងជាងសត្វសិង្ហ នោះគាត់ឆ្លើយទៅវិញថា បើសិនជាអ្នករាល់គ្នាមិនបានភ្ជួរដោយសារគោញីខ្ញុំ នោះអ្នករាល់គ្នារកន័យរបស់ប្រស្នាខ្ញុំមិនឃើញទេ