២ របាក្សត្រ 6:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 បើសិនជាគេវិលត្រឡប់មកឯទ្រង់ អស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុកដែលគេនៅជាឈ្លើយ គឺក្នុងស្រុកដែលខ្មាំងសត្រូវបានដឹកនាំទៅនោះ ហើយគេអធិស្ឋានដំរង់មកឯស្រុកនេះ ដែលទ្រង់បានប្រទានដល់ពួកឰយុកោគេ នឹងទីក្រុងនេះដែលទ្រង់បានរើស ហើយព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 ប្រសិនបើគេវិលត្រឡប់មកឯព្រះអង្គ អស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុកដែលគេនៅជាឈ្លើយ គឺក្នុងស្រុកដែលខ្មាំងសត្រូវបាននាំទៅនោះ ហើយគេអធិស្ឋានតម្រង់មកឯស្រុកនេះ ដែលទ្រង់បានប្រទានដល់បុព្វបុរសគេ និងទីក្រុងនេះដែលទ្រង់បានរើស ហើយព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមរបស់ព្រះអង្គ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គ ឆ្ពោះមកស្រុកដែលព្រះអង្គប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមរបស់ព្រះអង្គ 参见章节អាល់គីតាប38 នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយ នោះប្រសិនបើពួកគេវិលមករកទ្រង់យ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូរអាអង្វរទ្រង់ ឆ្ពោះមកស្រុកដែលទ្រង់ប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលទ្រង់បានជ្រើសរើស និងឆ្ពោះមកដំណាក់ដែលខ្ញុំបានសង់សម្រាប់នាមរបស់ទ្រង់ 参见章节 |