២ របាក្សត្រ 36:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដល់ចូលឆ្នាំថ្មី នោះស្តេចនេប៊ូក្នេសាចាត់គេ ឲ្យទៅនាំទ្រង់មកឯក្រុងបាប៊ីឡូន ហើយក៏យកគ្រឿងប្រដាប់យ៉ាងល្អទាំងប៉ុន្មាននៃព្រះវិហារនៃព្រះយេហូវ៉ាមកផង រួចលើកសេដេគា ជាបិតុលាទ្រង់ ឡើងជាស្តេចលើពួកយូដា នឹងពួកក្រុងយេរូសាឡិមវិញ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដល់ចូលឆ្នាំថ្មី នោះព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅនាំទ្រង់មកក្រុងបាប៊ីឡូន ហើយក៏យកគ្រឿងប្រដាប់យ៉ាងល្អទាំងប៉ុន្មាននៃព្រះវិហាររបស់ព្រះយេហូវ៉ាមកផង រួចលើកសេដេគា ជាបិតុលាទ្រង់ឡើងជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិមវិញ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 នៅពេលចូលឆ្នាំ ព្រះចៅនេប៊ូក្នេសាចាប់ស្ដេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នាំទៅស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាបានតែងតាំងព្រះបាទសេដេគា ជាអនុជរបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។ 参见章节អាល់គីតាប10 នៅពេលចូលឆ្នាំស្តេចនេប៊ូក្នេសាចាប់ស្តេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងដំណាក់របស់អុលឡោះតាអាឡា នាំទៅស្រុកបាប៊ីឡូន។ ស្តេចនេប៊ូក្នេសារបានតែងតាំងស្តេចសេដេគា ជាប្អូនរបស់ស្តេចយ៉ូយ៉ាគីន ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។ 参见章节 |
គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ នឹងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា នឹងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះ ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ នឹងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ
កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិមមក សំរាប់ឲ្យស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក
ព្រះយេហូវ៉ា ទ្រង់បង្ហាញ ឲ្យខ្ញុំឃើញផ្លែល្វា២ល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្នុងពេលក្រោយដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានចាប់យេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា នឹងពួករចនា ហើយពួកជាង ដឹកចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនផង
ខ្ញុំក៏បានប្រាប់ដល់ពួកសង្ឃ នឹងពួកជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ កុំឲ្យស្តាប់តាមពាក្យរបស់ពួកហោរា ដែលទាយដល់ឯងរាល់គ្នាថា មើល បន្តិចទៀត គេនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ពីក្រុងបាប៊ីឡូនមកវិញ ដ្បិតគេទាយជាសេចក្ដីកុហកដល់ឯងរាល់គ្នាទេ