២ របាក្សត្រ 30:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដូច្នេះ ពួករត់សំបុត្រ ក៏ទៅពីក្រុង១ដល់ក្រុង១កាត់ទាំងស្រុកអេប្រាអិម នឹងស្រុកម៉ាន៉ាសេផង រហូតដល់ស្រុកសាប់យូល៉ូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដូច្នេះ ពួករត់សំបុត្រក៏ទៅពីក្រុងមួយដល់ក្រុងមួយកាត់ ទាំងស្រុកអេប្រាអិម និងស្រុកម៉ាណាសេផង រហូតដល់ស្រុកសាប់យូឡូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប់យូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។ 参见章节អាល់គីតាប10 ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប់យូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។ 参见章节 |
ដូច្នេះ ពួករត់សំបុត្រក៏ទទួលយកសំបុត្រពីព្រះហស្តស្តេច នឹងពីពួកអ្នកជាប្រធាន ចេញទៅពេញក្នុងស្រុកអ៊ីស្រាអែល នឹងស្រុកយូដា តាមបង្គាប់ស្តេចដោយពាក្យថា ពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក នឹងអ៊ីស្រាអែលវិញ ដើម្បីឲ្យទ្រង់បានវិលមកឯសំណល់ពួកអ្នករាល់គ្នា ដែលបានរួចពីកណ្តាប់ដៃនៃពួកស្តេចស្រុកអាសស៊ើរ
ហើយគេផ្ញើសំបុត្រទាំងនោះ ទៅគ្រប់ទាំងខេត្តរបស់ស្តេច ដោយសារពួកអ្នករត់សំបុត្រ បង្គាប់ឲ្យបំផ្លាញសំឡាប់ ហើយធ្វើឲ្យពួកសាសន៍យូដាទាំងអស់វិនាសបង់ ទោះទាំងចាស់ទាំងក្មេង នឹងកូនង៉ែត ហើយស្ត្រីៗផង ក្នុងរវាង១ថ្ងៃកំណត់នោះ ដែលត្រូវជាថ្ងៃ១៣ ខែ១២ គឺជាខែផល្គុន ព្រមទាំងរឹបជាន់យកទ្រព្យសម្បត្តិគេផង