២ របាក្សត្រ 14:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដូច្នេះ ទ្រង់មានបន្ទូលនឹងពួកយូដាថា ចូរយើងសង់ទីក្រុងទាំងនេះឡើង ហើយធ្វើកំផែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ នឹងរនុកផង ក្នុងពេលដែលគ្មានអ្វីឃាត់ឃាំងនៅមុខយើងក្នុងស្រុកឡើយ ដ្បិតយើងរាល់គ្នាបានស្វែងរកព្រះយេហូវ៉ា ជាព្រះនៃយើង អើ យើងរាល់គ្នាបានស្វែងរកទ្រង់ ហើយទ្រង់បានប្រទានឲ្យយើងមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ ដូច្នេះ គេក៏សង់ឡើង ហើយបានចំរើនផង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដូច្នេះ ទ្រង់មានរាជឱង្ការទៅពួកយូដាថា៖ «ចូរយើងសង់ទីក្រុងទាំងនេះ ហើយធ្វើកំផែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុកផង ក្នុងពេលដែលគ្មានអ្វីឃាត់ឃាំងនៅមុខយើងក្នុងស្រុក ដ្បិតយើងរាល់គ្នាបានស្វែងរកព្រះយេហូវ៉ាជាព្រះនៃយើង យើងរាល់គ្នាបានស្វែងរកព្រះអង្គ ហើយព្រះអង្គបានប្រទានឲ្យយើងមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ»។ ដូច្នេះ គេក៏សង់ ហើយចេះតែចម្រើនឡើង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក ក្នុងពេលដែលស្រុកនៅសុខសាន្តត្រាណ។ យើងរាល់គ្នាបានស្វែងរកព្រះអម្ចាស់ ជាព្រះនៃយើង ព្រោះតែយើងស្វែងរកហើយ ទើបព្រះអម្ចាស់ប្រោសប្រទានឲ្យយើងបានសុខសាន្ត គ្រប់ទិសទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។ 参见章节អាល់គីតាប7 ស្តេចមានប្រសាសន៍ទៅកាន់ប្រជាជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុកក្នុងពេលដែលស្រុកនៅសុខសាន្តត្រាណ។ យើងរាល់គ្នាបានស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃយើង ព្រោះតែយើងស្វែងរកហើយ ទើបអុលឡោះតាអាឡាប្រោសប្រទានឲ្យយើងបានសុខសាន្ត គ្រប់ទិសទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។ 参见章节 |
ហើយឯឯង ឱសាឡូម៉ូន ជាកូនអញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ
មួយទៀត អ័ម៉ាស៊ីយ៉ាទ្រង់ប្រមូលពួកយូដា ឲ្យមូលគ្នា រួមផ្គុំគេតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើ១ពាន់នាក់ នឹងមេលើ១រយនាក់ គឺទាំងពួកយូដានឹងពួកបេនយ៉ាមីនទាំងអស់ផង ក៏រាប់គេចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឃើញមានមនុស្សជ្រើសរើស៣សែននាក់ ដែលសុទ្ធតែអាចនឹងទៅច្បាំងបាន ហើយចេះកាន់លំពែងនឹងខែលផង