២ ពង្សាវតារក្សត្រ 9:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 កាលយ៉ូរ៉ាមទ្រង់ឃើញយេហ៊ូវ នោះទ្រង់មានបន្ទូលសួរថា យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ លោកឆ្លើយតបថា កំពុងដែលមានសេចក្ដីកំផិត នឹងមន្តអាគមរបស់យេសិបិល ជាមាតាទ្រង់ជាច្រើនម៉្លេះ នោះតើនឹងមានសេចក្ដីមេត្រីឯណាបាន 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ពេលព្រះបាទយ៉ូរ៉ាមឃើញព្រះបាទយេហ៊ូវ ទ្រង់មានរាជឱង្ការថា៖ «យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ?» ព្រះបាទយេហ៊ូវឆ្លើយតបថា៖ «តើមានមេត្រីម្ដេចបាន បើនៅមានអំពើផិតក្បត់ និងមន្តអាគមរបស់យេសិបិល ជាមាតារបស់ព្រះអង្គយ៉ាងច្រើនដូចនេះ?»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 កាលព្រះបាទយ៉ូរ៉ាមទតឃើញលោកយេហ៊ូវ ទ្រង់មានរាជឱង្ការថា៖ «តើលោកមក ដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «គ្មានសន្តិភាពទេ ដរាបព្រះករុណានៅតែប្រព្រឹត្តអំពើពេស្យាចារ និងអំពើអាបធ្មប់យ៉ាងច្រើន ដូចម្ចាស់ក្សត្រិយ៍យេសិបិលជាមាតា!»។ 参见章节អាល់គីតាប22 កាលស្តេចយ៉ូរ៉ាមឃើញលោកយេហ៊ូវគាត់មានប្រសាសន៍ថា៖ «តើលោកមក ដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «គ្មានសន្តិភាពទេដរាបស្តេចនៅតែប្រព្រឹត្តអំពើពេស្យាចារ និងអំពើអាបធ្មប់យ៉ាងច្រើន ដូចម្ចាស់ក្សត្រីយេសិបិលជាម្តាយ!»។ 参见章节 |