២ ពង្សាវតារក្សត្រ 4:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
38 ឯអេលីសេ លោកត្រឡប់ទៅឯក្រុងគីលកាលវិញទៀត ហើយមានអំណត់នៅក្នុងស្រុកនោះ ឯពួកសិស្សរបស់ពួកហោរា គេអង្គុយចំពោះមុខលោក ហើយលោកបង្គាប់អ្នកបំរើថា ចូរដាក់ថ្លាងធ្វើបបរ ឲ្យពួកសិស្សហោរាទាំងនេះទៅ
参见章节 复制
38 ពេលអេលីសេត្រឡប់ទៅក្រុងគីលកាលវិញ នៅពេលនោះ មានអំណត់ក្នុងស្រុក។ ឯពួកហោរាបានអង្គុយនៅមុខលោក ហើយលោកបង្គាប់អ្នកបម្រើថា៖ «ចូរដាក់ឆ្នាំងដាំបបរឲ្យពួកហោរាទាំងនេះទៅ»។
参见章节 复制
38 លោកអេលីសេវិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមព្យាការីអង្គុយនៅមុខលោកអេលីសេ លោកមានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមព្យាការី»។
参见章节 复制
38 អេលីយ៉ាសាក់វិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមណាពីអង្គុយនៅមុខអេលីយ៉ាសាក់ គាត់មានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមណាពី»។
参见章节 复制