| ២ ពង្សាវតារក្សត្រ 11:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ត្រូវឲ្យអ្នករាល់គ្នាកាន់គ្រឿងសស្រ្តាវុធ នៅដៃរៀងខ្លួនចោមព័ទ្ធស្តេច បើមានអ្នកណាចូលហួសថែវអ្នករាល់គ្នាមក នោះត្រូវសំឡាប់ចេញ ហើយត្រូវឲ្យអ្នករាល់គ្នានៅជាមួយនឹងស្តេច ក្នុងកាលដែលទ្រង់យាងចេញទៅ នឹងចូលមកផង។参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 អ្នករាល់គ្នាត្រូវកាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន នៅជុំវិញព្រះមហាក្សត្រ។ បើមានអ្នកណាចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល ហើយត្រូវនៅជាមួយព្រះមហាក្សត្រ នៅពេលដែលទ្រង់យាងចេញ និងចូលមកផង»។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 អ្នករាល់គ្នាត្រូវប្រដាប់អាវុធគ្រប់ដៃ នៅការពារជុំវិញមហាក្សត្រ។ បើនរណាម្នាក់ហ៊ានចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីទ្រង់យាងចេញ ឬចូលក៏ដោយ»។参见章节 អាល់គីតាប8 អ្នករាល់គ្នាត្រូវប្រដាប់អាវុធគ្រប់ដៃ នៅការពារជុំវិញស្តេច។ បើនរណាម្នាក់ហ៊ានចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល។ ចូរនៅជាប់ជាមួយស្តេចជានិច្ច ទោះបីគាត់ចេញ ឬចូលក៏ដោយ»។参见章节 |