២ ពង្សាវតារក្សត្រ 1:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 រួចទ្រង់ក៏ចាត់មេទ័ពទី៣ នឹងពួក៥០នាក់របស់គាត់ ឲ្យទៅថែមទៀត មេទ័ពទី៣នោះក៏ឡើងទៅលុតជង្គង់ក្រាបនៅមុខអេលីយ៉ាអង្វរថា ឱអ្នកសំណប់របស់ព្រះអើយ សូមអាណិតមេត្តាឲ្យជីវិតរបស់ខ្ញុំប្របាទ នឹងជីវិតរបស់៥០នាក់នេះ បានមានដំឡៃនៅភ្នែកលោកចុះ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ស្ដេចបានចាត់មេទ័ពទីបី និងពួកហាសិបនាក់ ឲ្យទៅថែមទៀត មេទ័ពទីបីនោះបានឡើងទៅលុតជង្គង់ក្រាបនៅមុខលោកអេលីយ៉ា អង្វរថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងជីវិតរបស់ហាសិបនាក់នេះផងចុះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ស្ដេចចាត់មេកងទីបីឲ្យនាំពលទាហានហាសិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំ គាត់លុតជង្គង់នៅមុខលោកអេលីយ៉ា រួចអង្វរថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងពលទាហានទាំងហាសិបនាក់នេះផង។ 参见章节អាល់គីតាប13 ស្តេចចាត់មេកងទីបីឲ្យនាំពលទាហានហាសិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំ គាត់លុតជង្គង់មុខអេលីយ៉េសរួចអង្វរថា៖ «អ្នកជំនិតរបស់អុលឡោះអើយ! សូមអាណិតមេត្តា ទុកជីវិតឲ្យខ្ញុំ និងពលទាហានទាំងហាសិបនាក់នេះផង។ 参见章节 |