១ សាំយូអែល 29:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះពួកមេនៃសាសន៍ភីលីស្ទីនសួរថា ពួកសាសន៍ហេព្រើរទាំងនេះមកធ្វើអី រួចអ័គីសឆ្លើយតបថា នេះតើមិនមែនដាវីឌ ជាអ្នកបំរើរបស់សូល ស្តេចសាសន៍អ៊ីស្រាអែល ដែលបាននៅជាមួយនឹងខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬអី ហើយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងគាត់ ចាប់តាំងពីវេលាដែលគាត់មក ដរាបដល់ថ្ងៃនេះ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពួកមេដឹកនាំរបស់សាសន៍ភីលីស្ទីនសួរថា៖ «តើពួកសាសន៍ហេព្រើរទាំងនេះកំពុងធ្វើអី?»។ អ័គីសឆ្លើយតបថា៖ «តើនេះមិនមែនជាដាវីឌ អ្នកបម្រើរបស់ស្តេចសូលនៃសាសន៍អ៊ីស្រាអែល ដែលនៅជាមួយខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬ? ខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ ចាប់តាំងពីពេលដែលគាត់មក រហូតដល់ថ្ងៃនេះ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះបាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្ដេចនៃជនជាតិអ៊ីស្រាអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។ 参见章节អាល់គីតាប3 ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ស្តេចអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ទតទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្តេចនៃជនជាតិអ៊ីស្រអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលដែលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។ 参见章节 |
សូមអត់ទោសសេចក្ដីរំលងនេះដល់បាវស្រីរបស់លោកផង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ពីព្រោះលោកម្ចាស់នៃខ្ញុំ តែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្ដីអាក្រក់ណា នៅក្នុងលោកម្ចាស់ឡើយ គ្រប់១ជីវិតរបស់លោក
នោះអ័គីស ទ្រង់ហៅដាវីឌមកមានបន្ទូលថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយនឹងខ្ញុំ នោះក៏ជាទីពេញចិត្តខ្ញុំណាស់ ដោយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងអ្នកឡើយ ចាប់តាំងពីវេលាដែលអ្នកមកឯខ្ញុំដរាបដល់ថ្ងៃនេះ ប៉ុន្តែពួកមេរបស់យើងគេមិនចូលចិត្តនឹងអ្នកទេ
ក្នុងពួកម៉ាន៉ាសេ ក៏មានអ្នកខ្លះរវាតមក ចូលខាងដាវីឌដែរ គឺក្នុងវេលាដែលទ្រង់ចេញទៅ ដើម្បីច្បាំងនឹងសូល ជាមួយនឹងពួកភីលីស្ទីន តែមិនបានជួយគេទេ ពីព្រោះពួកមេរបស់សាសន៍ភីលីស្ទីន គេបានពិគ្រោះគ្នា រួចបង្គាប់ឲ្យទ្រង់ទៅវិញ ដោយថា ក្រែងវារវាតចេញទៅខាងសូល ជាចៅហ្វាយវា ហើយនាំឲ្យអន្តរាយដល់ក្បាលយើងវិញ