១ សាំយូអែល 22:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 អ័ហ៊ីម៉ាលេកទូលឆ្លើយថា នៅក្នុងពួកមហាតលិកទ្រង់ទាំងប៉ុន្មាន តើមានអ្នកឯណាដែលស្មោះត្រង់ដូចដាវីឌ ជាកូនប្រសាទ្រង់ ដែលស្តាប់បង្គាប់ទ្រង់ ហើយក៏មានកេរ្តិ៍ឈ្មោះក្នុងដំណាក់ទ្រង់ផងនោះ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 អ័ហ៊ីម៉ាឡេកទូលឆ្លើយស្ដេចថា៖ «នៅក្នុងចំណោមអ្នកបម្រើរបស់ព្រះអង្គទាំងប៉ុន្មាន តើមានអ្នកណាដែលស្មោះត្រង់ដូចដាវីឌ? លោកជាកូនប្រសារបស់ព្រះមហាក្សត្រ ជាមេទ័ពកងអង្គរក្សរបស់ព្រះករុណា ហើយមានកេរ្តិ៍ឈ្មោះក្នុងដំណាក់របស់ព្រះករុណាទៀតផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកអហ៊ីម៉ាឡេកទូលស្ដេចថា៖ «ក្នុងចំណោមអ្នកបម្រើរបស់ព្រះករុណា តើមាននរណាស្មោះត្រង់ដូចលោកដាវីឌ? លោកជាកូនប្រសារបស់ព្រះករុណា ជាមេទ័ពនៃកងរក្សាព្រះមហាក្សត្រ និងជាអ្នកមានកិត្តិយសខ្ពង់ខ្ពស់ក្នុងវាំងផង។ 参见章节អាល់គីតាប14 លោកអហ៊ីម៉ាឡេកឆ្លើយស្តេចថា៖ «ក្នុងចំណោមអ្នកបម្រើរបស់ស្តេច តើមាននរណាស្មោះត្រង់ដូចទត? គាត់ជាកូនប្រសារបស់ស្តេច ជាមេទ័ពនៃកងរក្សាស្តេច និងជាអ្នកមានកិត្តិយសខ្ពង់ខ្ពស់ក្នុងវាំងផង។ 参见章节 |
មួយទៀត បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះនែ ជាយព្រះពស្ត្ររបស់ទ្រង់នៅក្នុងដៃទូលបង្គំឯណេះ ដូច្នេះដោយព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសំឡាប់ទ្រង់ទេ នោះសូមពិចារណា ហើយជ្រាបថា គ្មានសេចក្ដីអាក្រក់ណា ឬការក្បត់ណា នៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ
រួចពួកអ៊ីស្រាអែលនិយាយគ្នាថា បានឃើញមនុស្សនោះ ដែលឡើងមកឬទេ វាបានឡើងមក ដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះជាប្រាកដ បើអ្នកណាសំឡាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេស ដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណី ដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ
សូមអត់ទោសសេចក្ដីរំលងនេះដល់បាវស្រីរបស់លោកផង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ពីព្រោះលោកម្ចាស់នៃខ្ញុំ តែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្ដីអាក្រក់ណា នៅក្នុងលោកម្ចាស់ឡើយ គ្រប់១ជីវិតរបស់លោក