១ សាំយូអែល 21:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 នោះពួកមហាតលិករបស់អ័គីសទូលថា អ្នកនេះតើមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬអី តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា សូលបានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬអី 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ពួកមហាតលិករបស់ព្រះបាទអ័គីសទូលថា៖ «តើអ្នកនេះមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬ? តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា "សូលបានសម្លាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬ"?» 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ពួករាជបម្រើរបស់ព្រះបាទអគីសទូលស្ដេចថា៖ «អ្នកនេះគឺដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា: ព្រះបាទសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។ 参见章节អាល់គីតាប11 ពួកអ្នកបម្រើរបស់ស្តេចអគីសជម្រាបស្តេចថា៖ «អ្នកនេះគឺទតជាស្តេចស្រុកអ៊ីស្រអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា: ស្តេចសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់»។ 参见章节 |
គ្រានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ