១ សាំយូអែល 20:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ខណនោះ សូលទ្រង់ក៏កើតមានសេចក្ដីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា នែ អាកូនម្នោម្នះ ហើយរឹងចចេស អញដឹងហើយថា ដែលឯងបានរើសយកកូនអ៊ីសាយនេះ ទុកជាមិត្រសំឡាញ់ នោះនឹងបានជាសេចក្ដីខ្មាសដល់ឯង ហើយជាសេចក្ដីខ្មាសដល់កេរខ្មាសរបស់ម្តាយឯងថែមទៀត 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ខណៈនោះ ស្ដេចសូលក៏កើតមានសេចក្ដីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា៖ «នែ៎ អាកូនរឹងទទឹង មិនស្ដាប់បង្គាប់ តើយើងមិនដឹងថាឯងបានយកកូនអ៊ីសាយនេះធ្វើជាមិត្តសម្លាញ់ ដែលនាំឲ្យឯងត្រូវខ្មាសគេ ហើយម្តាយឯងក៏ត្រូវខ្មាសគេដែរទេឬ? 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ព្រះបាទសូលខ្ញាល់នឹងសម្ដេចយ៉ូណាថានយ៉ាងខ្លាំង ស្ដេចស្រែកជេរថា៖ «អាកូនឥតពូជ ឥតអំបូរ! អញដឹងថា ឯងកាន់ជើងកូនរបស់លោកអ៊ីសាយ។ ឯងមុខជាត្រូវអាម៉ាស់ ទាំងកូនទាំងម្ដាយមិនខាន! 参见章节អាល់គីតាប30 ស្តេចសូលខឹងនឹងសម្តេចយ៉ូណាថានយ៉ាងខ្លាំង ស្តេចស្រែកជេរថា៖ «អាកូនឥតពូជ ឥតអំបូរ! អញដឹងថា ឯងកាន់ជើងកូនរបស់លោកអ៊ីសាយ។ ឯងមុខជាត្រូវអាម៉ាស់ ទាំងកូនទាំងម្តាយមិនខាន! 参见章节 |