១ សាំយូអែល 19:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ទាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញ១ថ្ងៃ១យប់នោះ ហេតុនោះបានជាគេសួរថា តើសូលជាពួកហោរាដែរឬអី។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ថ្លែងទំនាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញមួយថ្ងៃមួយយប់ ហេតុនោះបានជាគេសួរថា៖ «តើសូលជាពួកហោរាដែរឬ?»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ស្ដេចដោះព្រះភូសាចេញដូចគេឯងដែរ ហើយស្លុងស្មារតី ស្រែកច្រៀង និងរាំ នៅចំពោះមុខលោកសាំយូអែល។ ស្ដេចដួលដេក ទាំងអាក្រាត នៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើព្រះបាទសូលចូលក្រុមព្យាការីដែរឬ?»។ 参见章节អាល់គីតាប24 ស្តេចដោះអាវវែងចេញ ហើយថ្លែងបន្ទូលរបស់អុលឡោះនៅចំពោះមុខសាំយូអែល។ ស្តេចដួលដេក នៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើស្តេចសូលចូលក្រុមណាពីដែរឬ?»។ 参见章节 |
រួចហើយ ដាវីឌទ្រង់យាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីសូលនាងចេញមកទទួលទ្រង់ ទូលថា នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែល មានសេចក្ដីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើក ឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបំរើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ