១ កូរិនថូស 10:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ 参见章节ព្រះគម្ពីរខ្មែរសាកល31 ដោយហេតុនេះ ទោះបីជាអ្នករាល់គ្នាហូប ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះ។ 参见章节Khmer Christian Bible31 ដូច្នេះ ទោះបីអ្នករាល់គ្នាបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ចុះ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ក៏ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ 参见章节អាល់គីតាប31 ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ 参见章节 |
បើអ្នកណាអធិប្បាយ នោះត្រូវតែអធិប្បាយ ដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលនៃព្រះ ហើយបើអ្នកណាបំរើ នោះត្រូវបំរើដោយកំឡាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់មានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
ឯដង្វាយទាំងនោះត្រូវឲ្យឯងបរិភោគ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសវិញ ព្រមទាំងកូនប្រុសកូនស្រី នឹងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅទីក្រុងឯងផង ហើយត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ដោយព្រោះគ្រប់ទាំងរបស់អ្វីដែលឯងលូកដៃទៅចាប់យកបាន
អើ គ្រប់ទាំងភាជនៈនៅក្រុងយេរូសាឡិម ហើយនៅស្រុកយូដា នឹងបានបរិសុទ្ធដល់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ អស់ពួកអ្នកដែលមកថ្វាយយញ្ញបូជា គេនឹងយកភាជនៈទាំងនោះ សំរាប់ស្ងោរដង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានសាសន៍កាណានណា នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតឡើយ។:៚