១ កូរិនថូស 1:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ឱបងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច នឹងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ 参见章节ព្រះគម្ពីរខ្មែរសាកល26 បងប្អូនអើយ ចូរពិចារណាអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាមើល៍ គឺបើគិតតាមសាច់ឈាម មិនសូវមានអ្នកប្រាជ្ញ មិនសូវមានអ្នកមានអំណាច ហើយក៏មិនសូវមានមនុស្សត្រកូលខ្ពស់ដែរ។ 参见章节Khmer Christian Bible26 បងប្អូនអើយ! សូមគិតអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាចុះ គឺមិនសូវមានអ្នកប្រាជ្ញខាងឯសាច់ឈាមច្រើនទេ មិនមានអ្នកមានអំណាចច្រើនទេ ហើយក៏មិនមានអ្នកត្រកូលខ្ពង់ខ្ពស់ច្រើនដែរ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 បងប្អូនអើយ សូមពិចារណាមើលចុះ ក្នុងចំណោមអ្នករាល់គ្នាដែលព្រះបានត្រាស់ហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងសាច់ឈាម មិនសូវមានអ្នកមានអំណាចច្រើន និងអ្នកមានត្រកូលខ្ពស់ច្រើនទេ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 បងប្អូនអើយ សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាព្រះជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ 参见章节អាល់គីតាប26 បងប្អូនអើយ សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាអុលឡោះត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ 参见章节 |
នៅវេលានោះឯង ព្រះយេស៊ូវទ្រង់កំពុងតែរីករាយដោយព្រះវិញ្ញាណ ក៏មានបន្ទូលថា ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ពីព្រោះទ្រង់បានលាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ អើ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ