អែសរ៉ា 3:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 នោះយេសួរ នឹងពួកកូនចៅ ហើយបងប្អូនលោក កាឌមាល នឹងកូនចៅលោក ដែលជាពួកយូដា នឹងពួកកូនរបស់ហេណាដាឌ ព្រមទាំងកូនចៅគេ នឹងពួកលេវី ជាបងប្អូនគេផង ក៏ប្រឹងប្រែងត្រួតមើលពួកជាង ដែលធ្វើការក្នុងព្រះវិហារនៃព្រះ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ឯយេសួរ រួមទាំងពួកកូន និងបងប្អូនរបស់លោក កាឌមាល និងពួកកូនរបស់លោក ដែលជាពូជពង្សយូដា ព្រមទាំងពួកកូនរបស់ហេណាដាឌ និងពួកលេវី ជាកូនចៅ និងជាបងប្អូនរបស់គេដែរ រួមគ្នាត្រួតពិនិត្យមើលពួកជាង ដែលសាងសង់ព្រះដំណាក់របស់ព្រះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 លោកយេសួរ និងកូន ព្រមទាំងបងប្អូនរបស់លោក គឺមានលោកកាឌមាល និងកូនរបស់លោក ដែលមកពីអំបូរយូដា កូនចៅរបស់លោកហេណាដាដ ព្រមទាំងកូន និងក្រុមលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ រួមគ្នាត្រួតពិនិត្យមើលអស់អ្នកដែលសាងសង់ព្រះដំណាក់ព្រះជាម្ចាស់។ 参见章节អាល់គីតាប9 លោកយេសួរ និងកូន ព្រមទាំងបងប្អូនរបស់លោក គឺមានលោកកាឌមាល និងកូនរបស់លោក ដែលមកពីអំបូរយូដា កូនចៅរបស់លោកហេណាដាដ ព្រមទាំងកូន និងក្រុមលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ រួមគ្នាត្រួតពិនិត្យមើលអស់អ្នកដែលសាងសង់ដំណាក់របស់អុលឡោះ។ 参见章节 |
នៅខែពិសាខ ក្នុងឆ្នាំទី២ តាំងពីគេមកដល់ព្រះវិហារនៃព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ នឹងពួកលេវី ជាបងប្អូនគេឯទៀត ហើយអស់ពួកអ្នក ដែលបានចេញពីសណ្ឋានជាឈ្លើយ មកដល់ក្រុងយេរូសាឡិមហើយ គេចាប់តាំងធ្វើការឡើង ក៏ដំរូវឲ្យពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅ បានចាត់ចែងការរបស់ព្រះវិហារនៃព្រះយេហូវ៉ា