អេសេគាល 42:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ឯទីដើរនៅមុខបន្ទប់ទាំងនោះ មើលទៅដូចទីដើរនៃបន្ទប់ដែលនៅខាងជើងដែរ មានបណ្តោយ នឹងទទឹងស្មើគ្នា ហើយអស់ទាំងផ្លូវចេញពីបន្ទប់ទាំងនោះ ក៏ត្រូវតាមរបៀប ហើយតាមទ្វារបន្ទប់មុននោះដែរ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ច្រកមួយនៅមុខបន្ទប់ទាំងនោះ មើលទៅដូចកន្លែងដើរនៃបន្ទប់ដែលនៅខាងជើងដែរ មានបណ្តោយ និងទទឹងស្មើគ្នា ហើយគ្រប់ផ្លូវចេញពីបន្ទប់ទាំងនោះ ក៏ត្រូវតាមរបៀប ហើយតាមទ្វារបន្ទប់មុននោះដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 នៅមុខបន្ទប់ទាំងនោះ មានច្រកមួយដូចនៅមុខបន្ទប់ជួរខាងជើង គឺមានបណ្ដោយ មានទទឹងដូចគ្នា ហើយមានផ្លូវចេញចូល មានទ្រង់ទ្រាយ និងមានទ្វារដូចគ្នា 参见章节អាល់គីតាប11 នៅមុខបន្ទប់ទាំងនោះ មានច្រកមួយដូចនៅមុខបន្ទប់ជួរខាងជើង គឺមានបណ្ដោយ មានទទឹងដូចគ្នា ហើយមានផ្លូវចេញចូល មានទ្រង់ទ្រាយ និងមានទ្វារដូចគ្នា 参见章节 |
បើគេមានសេចក្ដីខ្មាសចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្ត នោះត្រូវឲ្យគេស្គាល់រាង នឹងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល នឹងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់ជំពូក នូវអស់ទាំងបញ្ញត្តច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង នឹងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរផ្ចង់ចិត្តចុះ ត្រូវឲ្យមើលដោយភ្នែក ហើយស្តាប់ដោយត្រចៀក តាមគ្រប់ទាំងសេចក្ដីដែលអញនិយាយ ពីដំណើរបៀបទាំងប៉ុន្មាន ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយពីអស់ទាំងច្បាប់ផង ហើយផ្ចង់ចិត្តចំពោះផ្លូវចូលព្រះវិហារ នឹងអស់ទាំងផ្លូវចេញពីទីបរិសុទ្ធផង