អេសេគាល 25:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 អញនឹងផ្តល់ការសងសឹករបស់អញ ទៅលើសាសន៍អេដំម ដោយសារដៃនៃអ៊ីស្រាអែល ជារាស្ត្រអញ ដែលនឹងធ្វើដល់សាសន៍អេដំម តាមសេចក្ដីកំហឹង នឹងសេចក្ដីក្រេវក្រោធរបស់អញ នោះគេនឹងស្គាល់សេចក្ដីសងសឹករបស់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 យើងនឹងផ្តល់ការសងសឹករបស់យើង ទៅលើសាសន៍អេដុម ដោយសារដៃនៃអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដែលនឹងធ្វើដល់សាសន៍អេដុម តាមកំហឹង និងសេចក្ដីក្រេវក្រោធរបស់យើង នោះគេនឹងស្គាល់សេចក្ដីសងសឹករបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 យើងនឹងសងសឹកស្រុកអេដុម ដោយដៃអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ពួកគេនឹងប្រព្រឹត្តចំពោះជនជាតិអេដុម តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ ពេលនោះ អេដុមនឹងទទួលស្គាល់ថា ការប្រព្រឹត្តល្មើសចំពោះយើងត្រូវទទួលទោសយ៉ាងណា» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 参见章节អាល់គីតាប14 យើងនឹងសងសឹកស្រុកអេដុម ដោយដៃអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ពួកគេនឹងប្រព្រឹត្តចំពោះជនជាតិអេដុម តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ ពេលនោះ អេដុមនឹងទទួលស្គាល់ថា ការប្រព្រឹត្តល្មើសចំពោះយើងត្រូវទទួលទោសយ៉ាងណា» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 参见章节 |
ហេតុនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងធ្វើឲ្យឮសំរែកប្រាប់ពីចំបាំង នៅក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ហើយទីក្រុងនោះនឹងទៅជាគំនរបំណែកនៅស្ងាត់ច្រៀប ហើយតំបន់នៅជុំវិញទាំងប៉ុន្មាន នឹងត្រូវដុតចោលទៅ គ្រានោះសាសន៍អ៊ីស្រាអែលនឹងបានមរដក ដែលពួកកូនចៅអាំម៉ូនបានយកជារបស់ផងគេនោះមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា