អេសាយ 60:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ចូរងើបភ្នែកឯងមើលជុំវិញ គេមូលគ្នាមកឯឯង ទាំងអស់ហើយ ពួកកូនប្រុសៗរបស់ឯងនឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗនៃឯងមកដែរ 参见章节ព្រះគម្ពីរខ្មែរសាកល4 ចូរងើបភ្នែកឡើងមើលជុំវិញចុះ! ពួកគេទាំងអស់គ្នាមូលគ្នាមករកអ្នក កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ កូនស្រីៗរបស់អ្នកនឹងត្រូវបានបីនៅលើភ្លៅ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ចូរងើបភ្នែកអ្នកមើលជុំវិញ គេមូលគ្នាមកឯអ្នក ពួកកូនប្រុសៗរបស់អ្នកទាំងអស់នឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗរបស់អ្នកមកដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ចូរងើបមុខឡើងមើលជុំវិញខ្លួន កូនៗទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។ កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ ហើយប្រជាជាតិនានាក៏បីកូនស្រីៗ របស់អ្នកមកដែរ។ 参见章节អាល់គីតាប4 ចូរងើបមុខឡើងមើលជុំវិញខ្លួន កូនៗទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។ កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ ហើយប្រជាជាតិនានាក៏បីកូនស្រីៗ របស់អ្នកមកដែរ។ 参见章节 |
គេនឹងបញ្ជិះពួកបងប្អូនឯងរាល់គ្នាទាំងប៉ុន្មាន លើសេះ រទេះ អង្រឹងស្នែង លាកាត់ ហើយលើអូដ្ឋ នាំចេញពីអស់ទាំងសាសន៍មក ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ា គឺមកឯក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់អញ ដូចជាពួកកូនចៅអ៊ីស្រាអែលធ្លាប់យកដង្វាយរបស់គេ ដាក់ក្នុងភាជនៈដ៏ស្អាត មកឯព្រះវិហារនៃព្រះយេហូវ៉ាដែរ នោះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ដូច្នេះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើអញអើយ កុំឲ្យខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តដែរ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ពីចំងាយ នឹងពូជពង្សឯង ឲ្យរួចពីស្រុកដែលគេនៅជាឈ្លើយនោះផង នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនឹងនៅដោយសុខស្រួល នឹងសេចក្ដីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ
គឺសាសន៍ទាំងប៉ុន្មាននឹងនាំយកគេទៅឯកន្លែងរបស់គេវិញ ហើយពួកវង្សរបស់អ៊ីស្រាអែលនឹងបានពួកសាសន៍ទាំងនោះទុកជាបាវប្រុសបាវស្រី នៅក្នុងស្រុករបស់ព្រះយេហូវ៉ា គេនឹងចាប់អ្នកទាំងនោះជាឈ្លើយ ជាអ្នកដែលពីដើមបានចាប់ខ្លួនជាឈ្លើយនោះឯង ហើយនឹងគ្រប់គ្រងលើពួកអ្នកដែលបានសង្កត់សង្កិនខ្លួនវិញ។