អេសាយ 59:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯអញ នេះឯងជាសេចក្ដីសញ្ញាដែលអញបានតាំងនឹងគេ គឺថាវិញ្ញាណរបស់អញដែលសណ្ឋិតនៅលើឯង ហើយពាក្យអញដែលអញបានដាក់នៅក្នុងមាត់ឯង នោះនឹងមិនដែលឃ្លាតចេញពីមាត់ឯង ឬពីមាត់នៃពូជពង្សរបស់ឯង ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 参见章节ព្រះគម្ពីរខ្មែរសាកល21 ព្រះយេហូវ៉ាមានបន្ទូលថា៖ “រីឯចំពោះយើង នេះហើយ ជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ គឺវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក និងពាក្យរបស់យើងដែលយើងបានដាក់នៅក្នុងមាត់របស់អ្នក នឹងមិនចាកចេញពីមាត់របស់អ្នក ឬពីមាត់របស់ពូជពង្សអ្នក ឬពីមាត់របស់ពូជពង្សនៃពូជពង្សអ្នកឡើយ គឺចាប់ពីឥឡូវនេះរហូតអស់កល្បជានិច្ច!”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី* ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ចាប់ពីពេលនេះ រហូតអស់កល្បតទៅ។ យើងនឹងមិនដកព្រះបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 参见章节អាល់គីតាប21 អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: រសរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសបន្ទូលរបស់យើងចាប់ពីពេលនេះរហូតអស់កល្បតទៅ។ យើងនឹងមិនដកបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 参见章节 |