អេសាយ 52:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងរាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយនឹងបានលោះមកវិញ ឥតបង់ប្រាក់ដែរ 参见章节ព្រះគម្ពីរខ្មែរសាកល3 ដ្បិតព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “អ្នករាល់គ្នាត្រូវបានលក់ដោយឥតគិតថ្លៃ ក៏ត្រូវបានប្រោសលោះមិនមែនដោយប្រាក់”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយបានលោះមកវិញ ឥតបង់ប្រាក់ដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះអង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ 参见章节អាល់គីតាប3 អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់បានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ទ្រង់ក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ 参见章节 |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឲ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញនោះ ក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរ